ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការបង្ការទបើស្កាត់ និងបង្រាបសកម្មភាព ឆ្លងដែនដោយខុច្បាប់ និងការលួចលាក់នាំជនបរទេស ចេញពីភូមិសាស្រ្តបិទខ្ទប់។
សម្ដេចក្រឡាហោម បញ្ជាក់ថា «ទោះយ៉ាងណាក្ដីក្រសួងមហាផ្ទៃបានកត់សម្គាល់ ឃើញករណីនៃការនាំពលរដ្ឋកម្ពុជា និងជនបរទេសឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ នៅតែកើតតឡើងមានជាបន្តបន្ទាប់ ក្នុងនោះក៏មានករណីមួយចំនួន មានក្រុមមេក្លោង និងមេខ្យល់ក្នុងស្រុក ឃុបឃិតជាមួយក្រុមមេក្លោង និងមេខ្យល់ពីខាងក្រៅ ដើម្បីរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែន ដោយខុសច្បាប់ផងដែរ» ។
សម្ដេចបញ្ជាក់បន្ថែមថា « ទន្ទឹមនេះ ក៏មានសកម្មភាពលួចលាក់ដឹកជញ្ជួនជនបរទេស ចេញ-ចូល ភូមិសាស្រ្តបិទខ្ទប់ ក្នុងគោលបំណង និងគោលដៅ ផ្សេងគ្នា ដោយគេចចេញពីការធ្វើចត្តឡីស័ក តាមវិធានការសុខាភិបាល ដែលបង្កឱ្យមានហានិភ័យ ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន និងប៉ះពាល់ដល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់ សាធារណៈ និងសុត្ថិភាពសង្គមថែតមទៀត។
ខ្លឹមសារលម្អិតមានដូចខាងក្រោម៖


