ភ្នំពេញ៖សាលាសង្កាត់ ស្ទឹងមានជ័យ នៅរសៀលនេះ បានឱ្យដឹងថា នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ សរុបចំនួន ១៧នាក់ ស្រី៩នាក់ ស្ថិតនៅតំបន់ក្រហម ចំណុចបន្ទប់ជួល ក្រុមទី៥ ភូមិថ្មី និងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
សូមចូលរួម អនុវត្តនូវវិធានការ ការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្ត វិធានការ ៣កុំ ៣ការពារ ៕


