Home សង្គម ផ្លែស្វាយកម្ពុជា នឹងអាចនាំចេញទៅកាន់ ប្រទេសចិន

ផ្លែស្វាយកម្ពុជា នឹងអាចនាំចេញទៅកាន់ ប្រទេសចិន

0

ភ្នំពេញ៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលគយប្រទេសចិនបានប្រកាសជាផ្លូវការអំពីបញ្ជីឈ្មោះចម្ការដំណាំស្វាយនិងរោងចក្រវេចខ្ចប់ដែលបានចុះបញ្ជីក្នុងការនាំចេញផ្លែស្វាយកម្ពុជាទៅកាន់ប្រទេសចិន។ នេះគឺជាការបញ្ចប់នូវនីតិវិធីចុងក្រោយនៃភាគីទាំងពីរក្នុងកិច្ចការនាំចេញផ្លែស្វាយកម្ពុជាទៅប្រទេសចិន។ ចម្ការចំនួន ៣៧ កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៥ កន្លែងទទួលបាន ការអនុញ្ញាត ក្នុងកិច្ចការនាំចេញ មួយនេះ។នេះបើយោងតាម​ស្ថានទូតចិនប្រចាំកម្ពុជា។

កាលពីខែមិថុនា ឆ្នាំ ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខា លើពិធីសារស្តីអំពី លក្ខខណ្ឌតម្រូវភូតគាម អនាម័យ សម្រាប់ការនាំចេញផ្លែស្វាយ ទៅកាន់ប្រទេសចិន។ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ភាគីចិន បានត្រួតពិនិត្យលើ បញ្ជីឈ្មោះនៃចម្ការស្វាយ និងរោងចក្រវេចខ្ចប់ សម្រាប់ការនាំចេញខាងលើ។ នាថ្ងៃទី២៦ ខែមេសា រដ្ឋបាលគយបានអនុម័ត និងប្រកាសជាផ្លូវការនូវ បញ្ជីឈ្មោះមួយនេះ។ ដំណាំស្វាយកម្ពុជា បានក្លាយជាផ្លែឈើទី២ ដែលអាចនាំចេញ ទៅកាន់ប្រទេសចិន បន្ទាប់ពីដំណាំចេក។

នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាង ចិននិងកម្ពុជា ក្រោមស្ថានភាពនៃជំងឺវីរុសកូវីដ-១៩ នឹងជួយជំរុញ កិច្ចសហប្រតិបត្តិការ ប្រកបដោយអត្ថប្រយោជន៍ ទៅវិញទៅមក រវាងប្រទេសទាំងពីរ ក្នុងវិស័យកសិកម្ម៕

Previous articleឃាត់ខ្លួនជនជាតិថៃ៧នាក់​ ស្នាក់នៅខ្មែរអត់ច្បាប់ បំរុងឆ្លងដែន ទៅប្រទេសថៃវិញ
Next articleអាជ្ញាធរភ្នំពេញ សម្រេចបន្តផ្តល់សុពលភាព លិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ ក្នុងតំបន់បិទខ្ទប់ បន្ថែម១សប្តាហ៍ទៀត