ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានដាស់តឿន ដល់ប្រជាពលរដ្ឋខ្មែរ កុំឲ្យប្រមាថជំងឺកូវីដ១៩ឲ្យសោះ ព្រោះនៅប្រទេសឥណ្ឌា ជាមេរៀនស្រាប់ដែលពលរដ្ឋ ប្រមាថជំងឺនេះនាំឲ្យលទ្ធផលចុងក្រោយ គឺវិនាសកម្ម ដល់អាយុជីវិតមនុស្សរាប់ម៉ឺននាក់ ។
លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុក កាលពី៩ម៉ោងមុនថា «ពេលបងប្អូនខ្មែរយើងធុញថប់នៅក្នុងផ្ទះ សូមបងប្អូនមើលរូបភាពទាំងនេះ នៅប្រទេសឥណ្ឌា ដើម្បីបំបាត់ការស្រ្តេស។ ប្រមាថជាហេតុនាំឲ្យវិនាស! ពលរដ្ឋនៅឯប្រទេសឥណ្ឌាប្រមាថមេរោគ COVID-19 លទ្ធផលចុងក្រោយគឺវិនាសកម្ម ដល់អាយុជីវិតមនុស្សរាប់ម៉ឺននាក់» ។




