ភ្នំពេញ៖ ក្រុមញៀនល្បែងប្រុស ស្រី៤នាក់ត្រូវប៉ូលីសឃាត់ខ្លួន ក្នុងខណ:ពេលដែលពួកគេកំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង នៅផ្ទះឈ្មោះកែវ ស៊ីដារ៉ូ ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ការឃាត់ខ្លួនក្រុមញៀនល្បែង ប្រុសស្រីទាំង៤នាក់នេះ ធ្វើឡើងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលនៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១ ។
ក្រុមញៀនល្បែង ដែលត្រូវប៉ូលីសឃាត់ខ្លួន
ទី១. ឈ្មោះកែវ សុីរីដារ៉ូ (ម្ចាស់ផ្ទះ) ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង ។
២.ឈ្មោះកក់ សារី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិអូរឬស្ដី ឃុំអូរឬ
ស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
៣.ឈ្មោះអឿន រ៉ា ភេទស្រី អាយុ៥៥ ឆ្នាំ រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
និង ៤.ឈ្មោះ ឈិន វណ្ណៈ ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលបង្ក្រាបនោះ សមត្ថកិច្ចដកហូតបៀរចំនួន០១ហ៑ូរ កំរាលចំនួន០១ និង កន្ទេលចំនួន០១ផងដែរ ។
បច្ចុប្បន្ន៖ កម្លាំងនគរបាលយុត្តិធម៌ បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕



