ភ្នំពេញ៖ កម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជូនឈ្មោះ លន់ ឡាន ទៅកាន់តុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបុគ្គលខាងធ្លាប់បានល្មើសវិធាន សុខាភិបាល កាលពីពេលកន្លងទៅ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១កន្លងទៅ បុគ្គលរូបនេះ មានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក ហើយបានទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រោយយកសំណាកក្រុមគ្រូពេទ្យតម្រូវឱ្យ ធ្វើចក្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ប៉ុន្តែនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បុគ្គលខាងលើ និងមិត្តភ័ក្ត បានទៅស្ទីម និងស្ប៉ានៅ Arthur and Paul ផ្ទះលេខ២៧ ផ្លូវ៧១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង៣ ខណ្ឌបឹងកេងកង។
លុះដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលខាងលើ រួមនឹងមិត្តភ័ក្ត្រ បានជិះរថយន្តឈ្នួល ទៅចូលរួមពិធីមង្គលការនៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ រហូតដល់វេលាម៉ោង១៩.៣០នាទី ក្នុងថ្ងៃខែឆ្នាំដដែល ក្រុមគ្រូពេទ្យបានទំនាក់ទំនងទៅឈ្មោះ លាន់ ឡាក់ ថា ខ្លួនមានវិជ្ជមានកូវីដ១៩ និងនាំទៅព្យាបាលរហូតជាសះស្បើយ និងឲ្យធ្វើចត្តាឡីស័កបន្តរយៈពេល១៤ថ្ងៃ មុនចាប់បញ្ជូនទៅកាន់តុលាការនៅថ្ងៃនេះ៕