អាជ្ញាធររាជធានី សម្រេចបិទផ្សាររដ្ឋទាំងអស់ ព្រមទាំងផ្សារឯកជន មិនរៀបរយទាំងអស់ ១៤ថ្ងៃ

0

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បានសម្រេចបិទផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ នៅទូទាំងរាធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ។

យោងតាមសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ក្នុងអំឡុងពេល នៃការអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវឌ្ឍ នៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយផ្តោតសំខាន់ចំពោះអាជីវករតាមបណ្តាផ្សារទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលមានការឆ្លងជាបន្តបន្ទាប់ ក្នុងអត្រាប្រឈមខ្ពស់ គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការដើម្បីទប់ស្កាត់ជាបន្ទាន់។