បិទខ្ទប់ភូមិចំនួន៣ ក្នុងខេត្ដកំពង់ចាម

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទខ្ទប់ ភូមិចំនូន៣ ដែលមានប្រជាពលរដ្ឋ ឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគម ២០ កុម្ភៈ ចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

ភូមិទាំងបីនោះ រួមមាន៖

-ភូមិកំផ្លាក់ ស្ថិតនៅក្នុងឃុំឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
-ភូមិខថ្មី ស្ថិតនៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម
-ភូមិសំបូរ ស្ថិតនៅក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម៕