ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ នៅស្រុកកំពង់ត្របែកមាន អ្នកបំពានបម្រាម ល្មើសនឹងវិធានការរដ្ឋបាលចំនួន ៦នាក់ ។ បុគ្គលទាំង៦នាក់ បានល្មើសនឹងអនុក្រឹត្យ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការ ឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដូចមានចែងក្នុងមាត្រា៥ គឺការរឹតបន្តឹង ឬការហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស អ្នកទាំង៦នាក់ ត្រូវបានផាកពិន័យក្នុងម្នាក់ៗ ២លានរៀល។





