ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ល្ងាចម្សិលមិញ វេលាម៉ោងប្រមាណ ១៧:០០នាទី មានភ្លៀងធ្លាក់ លាយលំខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៣៣ខ្នង និងសាលារៀន ០២ខ្នង ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។




