ព្រហើនណាស់! ជនជាតិវៀតណាមម្នាក់ ផឹកស៊ី ចាក់ធុងបាស់ ស្រែកច្រៀងឡូឡា បំពានបំរាម ទប់ស្កាត់ជំងឺកួវីដ១៩

0

ភ្នំពេញ៖ នគរបាលក្រុងកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានចាប់ជនវៀតណាមម្នាក់ ពាក់ព័ន្ធករណី ផឹកស៊ីចាក់ធុងបាស់ ស្រែកច្រៀងឡូឡា អឺងកង ល្មើសសារាចរណែនាំ របស់រាជរដ្ឋាភិបាល ។

សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិវៀតណាម ដែលចាប់ខ្លួននេះ មានឈ្មោះ វៀងយ៉ាំងញ៉ា ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ជនជាតិវៀតណាមរូបនេះ ត្រូវបានសមត្ថកិច្ច នគបាលមូលដ្ឋាន ធ្លាប់ធ្វើកិច្ចសន្យា បញ្ឈប់ការផឹកស៊ី ចាក់ធុងបាស់ ស្រែឡូឡា២លើក មកហើយ។

លោកវរសេនីយ៍ឯក ឆាយខេមរ័ត្នអធិការនគរបាល ក្រុងកំពង់ឆ្នាំង បានឱ្យដឹង នៅថ្ងៃទី២១មេសា២០២១នេះថា ការឃាត់ខ្លួនជនជាតិវៀតណាមម្នាក់នេះ ដោយរស់នៅមិនគោរព បទបញ្ជា នៃរាជរដ្ឋាភិបាល និងបំពានវិធានវិធានការ របស់ក្រសួងសុខាភិបាល ប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺ កូវីដ១៩ ផឹកស៊ីស្រវឹងស្រែកឡូឡា ចាក់ធុងបាស់ ពេលយប់បង្ក ការរំខាន ដល់អ្នកជិតខាង ៕