កុំចេះតែបំពាន! ចប់ចត្តាឡីស័ក ដាក់ចូលទទួលទោស តាមផ្លូវច្បាប់

0

ភ្នំពេញ៖ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ បានបង្ហាញមុខមនុស្ស ចំនួន ៧នាក់ ដែលនឹងត្រូវទទួលទោស ក្រោយពីព្យាបាល និងធ្វើចត្តាឡីស័ករួច ។

បើតាមលោកអភិបាលស្រុក មនុស្សទាំង ៧នាក់នេះ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ-១៩ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងព្យាបាលរួច ដោយសារតែបំពាន បម្រាមលួចធ្វើដំណើរ ពីរាជធានីភ្នំពេញ។

លើសពីនេះទៅទៀត លោកអភិបាលស្រុក ក៏បានបញ្ជាក់ដែរថាគណៈកម្មការខេត្ត បាន និងកំពុងធ្វើការស្រាវជ្រាវព័ត៌មានពីកន្លែង ដែលពួកគាត់បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។

ជុំវិញករណីនេះ លោក សឿង សុជាតិ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការធ្វើដំណើរត្រលប់មកស្រុក បើមិនដូច្នេះទេ នឹងត្រូវទទួលទោសដូចមនុស្សទាំង ៧នាក់ខាងលើ ។ ជាពិសេសឪពុកម្តាយ កុំទូរស័ព្ទហៅកូន ចៅ មកផ្ទះ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាលឆ្លង នៃជំងឺកូវីដ-១៩ ។