ហានិភ័យណាស់! ស្ត្រីម្នាក់ដឹកបន្លែសំពីងសំពោង ទៅលក់ក្នុងតំបន់ក្រហម ដោយមិនខ្លាចកូវីដ១៩

0

ភ្នំពេញ៖ ក្នុងដំណាក់កាលដ៏សែន ភ័យខ្លាចឆ្លងជំងឺកាចសាហាវ កូវីដ១៩ ដែលបងប្អូនៗ ព្រួយបារម្ភផង ដុតធូបបុណ្យផ្សងឲ្យជម្ងឺនេះរលាយបាត់សូន្យផង ប៉ុន្តែបែរជាមានស្ត្រីម្នាក់ ដឹកឥវ៉ាន់យកទៅលក់នៅក្នុងតំបន់ក្រហម ដែលកំពុងផ្ទុះកូវីដ១៩ខ្លាំង (ផ្សារដើមគ ផ្សារនាគមាស និងភូមិមួយចំនួននៅស្កាត់បឹងសាឡាង) ។ នេះបើតាមហ្វេសប៊ុកលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌគោក ។

សូមរំលឹកថា កាលពីថ្ងៃទី១៩ មេសា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ដាក់សង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ និងស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ, សង្កាត់ចោមចៅទី១ នៃខណ្ឌពោធិ៍សែនជ័យ និងភូមិ១៤ ភូមិ១៦ និងភូមិ១៧ របស់សង្កាត់បឹងសាឡាង នៃខណ្ឌទួលគោក ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ជាតំបន់ក្រហម ៕