ផ្គើនណាស់! ឃាត់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដឹកមនុស្ស៤នាក់ ចូលភ្នំពេញ

0

ភ្នំពេញ ៖ មនុស្សប្រុសស្រី៥នាក់ ក្នុងនោះមានម្នាក់ជាកូនប្រធានមណ្ឌលសុខភាពត្រពាំងវែង និងតៃកុងរថយន្តមណ្ឌលសុខភាពត្រពាំងវែង បានដឹកមនុស្សទៅផ្ដល់ឈាម នៅមន្ទីរពេទ្យរុស្សុី ដេីម្បីទទួលបានថ្លៃឈ្នួល ម្នាក់៣០ដុល្លារអាមេរិក ដោយគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ ត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះ ខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួន នៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នៅ ចំណុចភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឱ្យដឹងថា មនុស្សប្រុសស្រី៥នាក់ ដែលឃាត់ខ្លួនរួមមាន ៖

ទី១-ឈ្មោះ ឡុង រាសី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរតៃកុងរថយន្តមណ្ឌលសុខភាពត្រពាំងវែង មានទីលំនៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ទី២-ឈ្មោះ យឹម ចាន់ថន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ទី៣-ឈ្មោះ ឌុត ចាន់រ៉េត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ទី៤-ឈ្មោះ ឌុត ចាន់ឌី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ទី៥- ឈ្មោះ អ៊ុច ផល្លា ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទី ឈ្មោះ ឡុង រាសី ភេទប្រុស អាយុ៣០ឆ្នាំ បានបើករថយន្តពេទ្យម៉ាកស្ដារិច ពណ៌សលាយក្រហម គ្មានស្លាកលេខ របស់អង្គភាពមណ្ឌលសុខភាព ត្រពាំងវែង ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដឹកប្រជាពលរដ្ឋចំនួន៤នាក់ ខាងលេ ីចេញពីភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មកផ្ដល់ឈាមនៅមន្ទីរពេទ្យរុស្ស៊ី ក្នុងថ្លៃឈ្នួលម្នាក់ចំនួន៣០ដុល្លារអាមេរិក ដើម្បីយកឲ្យអ្នកជំងឺឈ្មោះ មិត្ត ចាន់ធឿន ភេទស្រី អាយុ៤៥ឆ្នាំ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យជោរី តែពេលធ្វើដំណើរ តាមផ្លូវជាតិលេខ៣ មកដល់ចំណុចខាងមុខវត្តស្លែងកន្លែង កេីតហេតុ ក៏បានជួបសមត្ថកិច្ចនគរបាលខណ្ឌដង្កោនៅគោលដៅ ហើយសមត្ថកិច្ចបានឃាត់ធ្វើការត្រួតពិនិត្យ ឃើញថាពុំ មានឯកសារបញ្ជាក់ត្រឹមត្រូវ ក៏ហៅមកធ្វើការសួរនាំ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពងទឹកតែម្ដង។

សមត្ថកិច្ចបានបញ្ចាក់ទៀតថា ការដែលឈ្មោះ ឡុង រាសី ដឹកប្រជាពលរដ្ឋខាងលើ មកផ្ដល់ឈាម ដោយមានការអនុញ្ញាត ពីឈ្មោះឡុង រី ភេទប្រុស អាយុ៥៧ឆ្នាំ ជាប្រធានមណ្ឌលសុខភាពត្រពាំងវែង (ត្រូវជាឪពុកបង្កើតរបស់ឈ្មោះ ឡុង រាសី) ៕