Home សង្គម ប្រាប់មិនស្ដាប់! សមត្ថកិច្ច កាន់រំពាត់ដើរវាត់ អ្នកចេញក្រៅផ្ទះនៅតំបន់ក្រហម

ប្រាប់មិនស្ដាប់! សមត្ថកិច្ច កាន់រំពាត់ដើរវាត់ អ្នកចេញក្រៅផ្ទះនៅតំបន់ក្រហម

0

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ច ចាត់វិធានការក្ដៅ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ចេញក្រៅផ្ទះ។

គេសង្កេតឃើញថា សមត្ថកិច្ច បានកាន់រំពាត់ក្នុងដៃម្នាក់មួយ ដើម្បីបង្ក្រាបអ្នកដែលរឹងរូស មិនអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់តំបន់មួយចំនួនជាតំបន់ក្រហម។ ចំពោះតំបន់ក្រហម មិនអាចចេញក្រៅផ្ទះបានជាដាច់ខាត លើកលែងមានបញ្ហាសុខភាពបន្ទាន់ ទៅផ្ដល់សំណាកធ្វើតេស្ត នៅក្នុងតំបន់ក្រហមជិតបំផុត និងទៅចាក់វ៉ាក់សាំងដូសទី២ នៅក្នុងតំបន់ក្រហមជិតបំផុត។

ទីតាំងដែលត្រូវកំណត់ជា តំបន់ក្រហម នៅរាជធានីភ្នំពេញរួមមាន៖

ទី១. ភូមិសាស្ដ្រសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ។

ទី២. ភូមិសាស្ដ្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ទី៣. ភូមិ១៤ ភូមិ១៦ និងភូមិ១៧ នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក៕

Previous articleក្ដៅៗ! អាជ្ញាធរ សម្រេចបិទផ្សារព្រៃខ្មែរ និងទីតាំង ២កន្លែងផ្សេងទៀត នៅខេត្តកំពង់ឆ្នាំង
Next articleផ្គើនណាស់! ឃាត់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ដឹកមនុស្ស៤នាក់ ចូលភ្នំពេញ