ភ្នំពេញ៖ មិនធម្មតាទេ មុខសញ្ញាលួចម៉ូតូម្នាក់ត្រូវឃាត់ ខ្លួនបានខណៈដែលរូបគេបាន វាយមកលើសមត្ថកិច្ចនគរបាលរហូតបណ្តាលឱ្យមន្រ្តីនគរបាលម្នាក់បាក់ឆ្អឹងម្រាមដៃ ។
យោងតាម ស្នងការនគរបាល ខេត្តបាត់ដំបងបានឱ្យដឹងថា នៅយប់ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ វេលា ម៉ោង ០៣និង១០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ នៅចំណុ ចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិរបស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួន ជនសង័្សយម្នាក់ ក្នុងករណី លួច (យកម៉ូតូ ) របស់ជនរងគ្រោះកាលពីយប់ថ្ងៃទី ១៨ខែ មេសា ឆ្នាំ ២០ ២១ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការស្រាវជ្រាវ។
ជនសង័្សយឈ្មោះ ភាព សុភា ហៅ តូច ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ខ ណៈពេលដែលសមត្ថកិច្ចឃាត់ខ្លួននេះគឺជនសង័្សយស្ថិតនៅតាមផ្លូវសាធារណៈមួយ ក្នុងមូលដ្ឋានខាងលើ ដោយនៅជាប់នឹងខ្លួនមានម៉ូតូ ០១ គ្រឿងម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ បិតតែម ឆ្នាំ ២០១៥ គ្មានស្លាកលេខ (ជា របស់ជនរងគ្រោះ)និងជាភស្តុតាងនៃអំពើល្មើសច្បាប់។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៩និង៤០ នាទី នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង ខណៈដែលជនរងគ្រោះឈ្មោះ ហួន យឿម ភេទប្រុស អាយុ ៦០ ឆ្នាំ មានទីលំនៅ ភូមិអូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង ឈប់ម៉ូតូតាមផ្លូវហើយចូលទៅបត់ជើងតូច នៅមិនឆ្ងាយប៉ុន្មានពីម៉ូតូ ដោយមិនបានដកសោរចេញពីម៉ូតូ ក៏ស្រាប់តែជនសង័្សយបានលួចម៉ូតូបញ្ឆេះជិះយកទៅបាត់តែម្តង ។ នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងដល់សមត្ថកិច្ចនគរបាល ដើម្បីស្រាវជ្រាវ រកជន សង័្សយដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយឆ្លងតាមរយៈនៃការ សា្រវជ្រាវ ដោយមានការចូលរួមពីមហាជននៅ ចំណុច កើតហេតុនោះផងទើបសមត្ថកិច្ចកំណត់ បានអំពីមុខសញ្ញានេះ រហូតឈានទៅធ្វើការឃាត់ខ្លួនបាន នារាត្រីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១។
នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួននេះ ជនសង័្សយ បានធ្វើសកម្មភាពវាយតប់តបតមកលើសមត្ថកិច្ចនគរបាល រហូតបណ្តាលឱ្យលោក ព្រិន្ទបាលទោ សុង ហាក់ ដែលស្ថិតក្នុងកិច្ចប្រតិបត្តិការ នោះទទួលរងរបួសបាក់ឆ្អឹងម្រាមដៃខាងឆ្វេង ដែលតម្រូវឱ្យធ្វើការព្យាបាល ។
នៅក្រោយពេលសាកសួរ ជនសង័្សយបានទទួលសារភាពអំពីអំពើល្មើសរបស់ខ្លួនហើយពេលេនេះ មន្ត្រីការិយាល័យជំនាញបានរៀបចំ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕