លោក ពេជ្រ ស្រស់៖ បងស្រីទី១របស់ខ្ញុំ វិជ្ជមាន COVID-19 ដោយអ្នកធ្វើការ ជាមួយគាត់វិជ្ជមានCOVID-19

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា «បងស្រីទី1របស់ខ្ញុំ វិជ្ជមានCOVID-19 ដោយអ្នកធ្វើការ ជាមួយគាត់វិជ្ជមានCOVID-19 ដូច្នេះសូមបងប្អូនមេត្តា ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពីព្រោះមេរោគCOVID-19នេះ វាឆ្លងសាហាវណាស់។ សូមកុំចេញក្រៅផ្ទះអី ដើម្បីកាត់ ផ្តាច់មេរោគCOVID-19នៅកម្ពុជាយើងឲ្យឆាប់រហ័ស»៕