ភ្នំពេញ៖ ដោយសង្កេតឃើញ អំពីវិបត្តិសង្គម ក្នុងប្រទេសកម្ពុជា ដែលបណ្ដាលមកពី ការរីករាលដាល នៃជមងឺកូវីដ១៩ ឆ្លងចូលសហគម ជាហេតុនាំឱ្យមាន អត្រាឆ្លងប្រចាំថ្ងៃខ្ពស់ ស្ទើរគ្រប់រាជធានី-ខេត្ត ជាពិសេសរាជធានីភ្នំពេញ និងខេត្តកណ្ដាលហើយមកទល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ ចំនួន៦៣៨៩នាក់ អ្នកជាសះស្បើយ មានចំនួន២៤៧៦នាក់ និងមនុស្សយ៉ាងហោចណាស់ ៤៣នាក់បានស្លាប់បាត់បង់ជីវិត ដោយសារបានឆ្លងជំងឺកូវីដ១៩ ដែលមានការកើតឡើង នូវព្រឹត្តិការណ៍ ២០ កុម្ភៈ ពោលរយៈពេល២ខែផង គិតមកត្រឹមថ្ងៃនេះ ទូទាំងប្រទេស ។
គណបក្សយុវជនកម្ពុជា សូមធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋឮទាំងអស់ មេត្តាចូលរួមតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលបន្តទៀត តាមរយៈការផ្អាកការធ្វើដំណើរចល័ត ពីកន្លែងមួយទៅកន្លែងមួយទៀត ក្នុងករណីមិនចាំបាច់ណាមួយ និងត្រូវពាក់ម៉ាស់ លាងសម្អាតដៃ ជាមួយសាប៊ូ ឬជែល អាកុលជាប្រចាំ និងរក្សាគម្លាតសង្គម ព្រមទាំងចូលរួមគោរពតាមបំរាមគោចរ របស់រាជរដ្ឋាភិបាលកម្ពុជា បាានដាក់ចេញកន្លងមក៕