ភ្នំពេញ៖ មន្ទីសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចាប់ផ្តើមធ្វើតេស្តរហ័សរកកូវីដ១៩ នៅផ្សារដើមគ។
តាមរយៈផេកហ្វេសប៊ុកផេក របស់លោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអោយដឹងថា ថ្ងៃនេះចាប់ផ្តេីមប្រេី Rapid Test ៖ កន្លះម៉ោងដឹងលទ្ធផលបឋម ថ្ងៃនេះយើងចាប់ផ្តើមធ្វើតេស្តរហ័សរកកូវីដ១៩ នៅផ្សារដើមគ។ ក្រសួងសុខាភិបាលបានដាក់ឱ្យប្រើប្រាស់ គោលការណ៍ណែនាំ សម្រាប់ការប្រើប្រាស់ តេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវា និងព្យាបាលជំងឺកូវីដ-១៩។
តេស្តនេះអាចប្រើ ក្នុងការបែងចែក អ្នកជំងឺ ពេលទទួលសេវា សុខាភិបាលផងដែរ។ ដើម្បីបញ្ជៀសនិងកាត់បន្ថយ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕