ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី១៧ ខែមេសាឆ្នាំ២០២១នេះ បានអោយដឹងថា បុគ្គលិកបម្រើការងារ នៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ (SEATV) ម្នាក់បានរកឃើញវិជ្ជមានកូវីដ១៩
ជាមួយគ្នានេះ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ សូមអំពាវនាវដល់ បុគ្គលិក និង #ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយបុគ្គលិកនៅ ស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ (SEATV)សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។