អុញ! ឃាត់ព្រះសង្ឃពីរអង្គ ឆែកឃើញ គ្រាប់អាប៉ោង ស្រាបៀរ ឯកសណ្ឋាន នគរបាលមួយឈុត

0

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពស្រុកបសេដ្ឋ បានឃាត់រថយន្ត២គ្រឿង ដែលធ្វើដំណើរបំពានបម្រាម និងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា នាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១និង១០នាទី បានឃាត់រថយន្ត២គ្រឿង ធ្វើដំណើរមកពីទិសខាងជើង ទៅទិសខាងត្បូង នៅចំណុចស្ពានអង្គដែកកណ្តាល ស្ថិតនៅភូមិ អង្គដែកកណ្តាល ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ បានប្រទះឃើញព្រះសង្ឃ២អង្គ គួរអោយសង្ស័យ កម្លាំងសមត្ថកិច្ច ក៏បាននិមន្តមកសួរនាំ នៅអធិការនគរបាល ស្រុកបសេដ្ឋ ព្រះសង្ស២អង្គ មានព្រះនាមដូចខាងក្រោម៖

១-ព្រះតេជគុណ នួន ចិន្តា ព្រះជន្ម ៣៩ ព្រះវស្សា ជាចៅអធិការវត្ត មុន្នីសោភ័ណ្ឌ ស្ថិតនៅ ឃុំពោធ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

២-ព្រះតេជគុណ ជឹង ម៉េងហៀក ព្រះជន្ម ៣៥ ព្រះវស្សា ជាចៅអធិការវត្ត សែនឧត្តម ហៅវត្ត (បឹងសាឡាំ) ស្ថិតនៅ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

កម្លាំងសមត្ថកិច្ចបានឆែកឃើញវត្ថុតាងដូចខាងក្រោម ៖
ស្រាបៀរចំនួន ៥ កំប៉ុង -តេឡេបញ្ជារ ១ គ្រាប់ -ចានអាប៉ោង១ -គ្រាប់អាប៉ោងចំនួន ៤ គ្រាប់ -ខោអាវចំនួន ១០ កំប៉្លេ -ឯកសណ្ឋាននគរបាលមួយឈុត។

សូមបញ្ជាក់ថា ព្រះសង្ឃទាំងពីរអង្គ គឺនិមន្តទៅវត្តព្រះលេខាមេគណខេត្ត ដើម្បីធ្វើតាមវិន័យ ព្រះពុទ្ធសាសនា និងបន្តទទួលទោស តាមនិតិវិធីច្បាប់រដ្ឋផងដែរ ។