ភ្នំពេញ៖ ស្ត្រីម្នាក់ឈ្មោះ ជុង អនង្គបូរមី ដែលបានប្រើប្រាស់គណនី Fabebook ឈ្មោះ Jo Jo Beauty for All ដែលបានធ្វើការឡាយវីដេអូ កាលពីថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២១ នៅចំណុចបុរីហ្គ្រែនភ្នំពេញ ដោយបានចោទប្រកាន់ខុសពីការពិត មកលេីសមត្ថកិច្ចកំពុងអនុវត្ត សេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ នៅគោលដៅមុខបុរី Grand Phnom Penh ត្រូវបានសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌឬស្សីកែវ ធ្វេីឃាត់ខ្លួននៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។
នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់គាត់ ដោយបានធ្វើកិច្ចសន្យា ព្រមទាំងថតវីដេអូ សុំទោសជាសាធារណៈចំពោះថ្នាក់ដឹកនាំសមត្ថកិច្ច ក៏ដូចជាប្រជាពលដ្ឋទាំងអស់ថា គាត់នឹងឈប់ប្រព្រឹត្តអំពើបែបនេះទៀតហើយ៕



