ភ្នំពេញ៖ ក្រុមក្មេងទំនើង ២ក្រុម ប្រដាប់ដោយកាំបិត និងដំបង ដេញវាយកាប់ចាក់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងកម្លាំងសន្តិសុខរបស់ក្រុមហ៊ុន 7NG កាលពីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបេតុងរបស់ក្រុមហ៊ុន 7NG ក្នុងភូមិវិហារសួគ៍ខាងជើង ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បន្ទាប់ពីក្រុមក្មេងទំនើងទាំង២ក្រុម បានជិះម៉ូតូប្រដាប់ដោយកាំបិតនិងដំបង វាយតបគ្នាដូចក្នុងរឿងចិន កម្លាំងសន្តិសុខរបស់ក្រុមហ៊ុន 7NG បានចេញអន្តរាគមន៍ទប់ស្កាត់ នូវសកម្មភាពរបស់ក្រុមក្មេងទំនើងនេះ និងបានឃាត់ខ្លួនបាន១៤នាក់ និងបានទំនាក់ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលវិហារសួគ៍ មកសហការហើយបានប្រគល់ក្មេងទំនើងទាំង ១៤នាក់ ទៅឲ្យកម្លាំងសមត្ថកិច្ចធ្វើការសាកសួរបន្ត។
បន្ទាប់ពីធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើងខាងលើនេះ រួចមក សមត្ថកិច្ចបានបញ្ជូនក្រុមនេះ ទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕





