មេបក្សយុវជនកម្ពុជា! បើសិនមានដីត្រូវឆ្លៀតដាំ គ្រប់ដំណាំបន្លែបង្កា កុំអាងអីឡើង ទៅផ្សារ នាំសោកការខ្វះលុយចាយ

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទីជនបទគួរងាកមកដាំបន្លែគ្រប់មុខទុកហូបប្រចាំថ្ងៃ ដើម្បីកាត់បន្ថយការចំណាយមួយផ្នែកជួយដល់សេដ្ឋកិច្ចគ្រួសារ និងសន្សំថវិកាផងដែរ កុំអាងអីឡើងទៅផ្សារ នាំសោកការខ្វះលុយចាយ។

តាមរយៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុុជាបានសង្កត់ធ្ងន់ថា«បើសិនមានដីត្រូវឆ្លៀតដាំ គ្រប់ដំណាំបន្លែបង្កាកុំអាងអីឡើងទៅផ្សារនាំសោកការខ្វះលុយចាយបងប្អូននៅទីជនបទគួរងាកមកដាំបន្លែគ្រប់មុខទុកហូបប្រចាំថ្ងៃ ដើម្បីកាត់បន្ថយការចំណាយមួយផ្នែកជួយដល់សេដ្ឋកិច្ចគ្រួសារ និងសន្សំថវិកាផងដែរ ជាពិសេសគឺមានបន្លែហូបគ្មានជាតិគីមីទៀតផង» ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថាបន្ថែមថា«ការចេះសន្សំថវិកាពីរឿងតូចទៅគឺជាចំណុចបង្កើតពូជជាអ្នកមានទ្រព្យសម្បត្តិ

ច្រើននៅថ្ងៃខាងមុខនិងរួចផុតពីភាពក្រីក្រ»៕