ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ បន្ទាប់ពីជិះម៉ូតូបុកបារាស សមត្ថកិច្ច ដែលកំពុងដាក់គោលដៅ បិទខ្ទប់ ពីភូមិសាស្ត្រខណ្ឌមួយ ទៅខណ្ឌមួយ។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅគោលដៅចំណុចស្ពានដែក ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដាក់គោលដៅបិទខ្ទប់ក្នុងភូមិសាស្ត្ររបស់ខ្លួននៅចំណុចកេីតហេតុខាងលេី ។ ខណៈកំពុងអនុវត្ត ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BQ-8575 បើកក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចគោលដៅ សមត្ថកិច្ច កំពុងអនុវត្តក៏ត្រូវ បានសមត្ថកិច្ចហៅឱ្យ ឈប់ដេីម្បីសួរនាំ និងរកលិខិតបេសកកម្ម រួមទាំងកាតសម្គាល់ខ្លួន។ ភ្លាមនោះបុរសខាងលេ ីក៏បានបើកម៉ូតូបុកទម្លុះ និងព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចប្រដេញ តាមចាប់ចម្ងាយប្រហែល២០០ម៉ែត្រ ស្រាប់តែបុរសនោះជិះបុកម៉ូតូ សមត្ថកិច្ច ពីក្រោយបណ្តាល ឲ្យដួលទេីបឃាត់ខ្លួនបានតែម្តង។
ក្រោយពេលកេីតហេតុ បុរសខាងលេី ត្រូវបានសមត្ថកិច្ចនាំ យកទៅធ្វេីការសាកសួរ បន្តនិងចាត់ការតាមនីតិវិធី៕