យល់ដឹង ! អ្នកនាំពាក្យរដ្ឋាភិបាល ពន្យល់អំពីការបិទខ្ទប់ រាជធានីភ្នំពេញ

0

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន នៅព្រឹកទី១៥ខែមេសាឆ្នាំ២០២១ បានបញ្ចេញយោបល់និងបង្ហាញ ករណីពាក់ព័ន្ធបិទខ្ទប់រាជធានីភ្នំពេញ។

លោកសង្ខេបការបិទក្រុង (Lock down) មានដូចជា៖ កន្លែងការងារឯកជន និងរដ្ឋ ត្រូវធ្វើការនៅផ្ទះ (work from home)។
ភោជនីយដ្ឋាន ត្រូវបម្រេីជាលក្ខណៈវេចខ្ចប់.ហាមលក់គ្រឿងស្រវឹង។ បិទផ្សារទំនើប. បំរាមគោចរ នាពេលរាត្រី
.បិទកន្លែងកំសាន្ត និងរោងភាពយន្តគ្រប់ប្រភេទ។ បិទពេទ្យសត្វ គ្លីនិក កន្លែងកែសម្ផស្ស និងទន្តពេទ្យ. បើកតែផ្សារណា ដែលលក់របស់បរិភោគប្រចាំថ្ងៃ ដូចជាបន្លែ ត្រី សាច់និងគ្រឿងទេស បើកតែពេទ្យព្យាបាល និងឱសថស្ថានលក់ថ្នាំពេទ្យប៉ុណ្ណោះ។

សូមជម្រាបថា៖ រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ រាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃ គិតចាប់ពីយប់ទី១៤.០៤.២០២១នេះតទៅ៕