Home សង្គម អាណោចអាធមណាស់! ព្រះគ្រូចៅអធិការវត្តស្វាយឧត្តម សុគតក្នុងភ្នក់ភ្លើង ទាំងកណ្ដាលអាធ្រាត្រ

អាណោចអាធមណាស់! ព្រះគ្រូចៅអធិការវត្តស្វាយឧត្តម សុគតក្នុងភ្នក់ភ្លើង ទាំងកណ្ដាលអាធ្រាត្រ

0

ព្រៃវែង៖ កុដិចាស់១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចគ្មានសល់ បណ្តាលឲ្យព្រះសង្ឃមួយអង្គ ឆេះសុគតស្លាប់ក្នុងភ្នក់ភ្លើងទាំងកណ្តាលអាធ្រាត។ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលវេលាយប់ម៉ោង២៣ថ្ងៃទី១៤ ខែមេសា នៅក្នុងវត្ត ស្វាយឧត្តម ស្ថិតក្នុងភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ព្រះចៅអធិការព្រះនាម ខៀវ ម៉េត ព្រះជន្ម៩១ វស្សា ចៅអធិការវត្តស្វាយឧត្តម សុគត(ស្លាប់)។

សមត្ថកិច្ចបានឲ្យដឹងថា៖ អគ្គីភ័យនេះបង្កឡើងដោយភ្លើងទៀន គាប់ជួន ព្រះសង្ឃ ជាមនុស្សចាស់ រស់នៅកុដិចាស់តែម្នាក់ឯង ហើយថែមទាំងមានជំងឺភ្លេចភ្លាំង។

ក្រោយកើតហេតុ ព្រះសពត្រូវបានញោម និងពុទ្ធបរិស័ទ សាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី នៅក្នុងវត្តស្វាយឧត្តមនេះតែម្ដង៕

Previous articleអាជ្ញាធរភ្នំពេញ ប្រកាសរកអ្នកជំងឺកូវីដ១៩ ចំនួន ១០នាក់ទៀត ដែលកំពុងបាត់ខ្លួន បើមិនបង្ហាញខ្លួន នឹងកសាងសំណុំរឿង ទៅតុលាការ
Next articleយល់ដឹង ! អ្នកនាំពាក្យរដ្ឋាភិបាល ពន្យល់អំពីការបិទខ្ទប់ រាជធានីភ្នំពេញ