ក្ដៅៗ! អ្នកជំងឺកូវីដ១៩ ម្នាក់ បានទៅដក-ដាក់លុយនៅ ធនាគារ ABA សាខាជិតស្ថានីយរថភ្លើង

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២១ មានអ្នកជំងឺកូវីដ១៩ម្នាក់ បានទៅប្រើសេវា ដក-ដាក់ប្រាក់ធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ចូលម៉ោង (១៥៖២១ នាទី – ចេញម៉ោង១៥៖៣៧) ស្ថិតនៅ​ ផ្លូវអាស៊ានលេខ១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាពាក់ម៉ាស់ រក្សាគម្លាត ពេលចេញទៅក្រៅ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកដើរផ្សារ និងបុគ្គលិកធនាគារនៅខាងលើ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ​ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបាន ទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ៕