ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ល្ងាចម្សិលមិញ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់ លាយជាមួយខ្យល់កន្រ្តាក់ ធ្វើឲ្យប៉ះពាល់ដល់ឃុំចំនួន ០២ គឺ ៖
១-ឃុំរហាត់ទឹក របើកដំបូលផ្ទះ ០១ខ្នង នៅភូមិថ្នល់បត់ ផ្ទះ១២×៧ របើកស័ង្កសីចំនួន ៣០សន្លឹក
២-ឃុំសឿ នៅភូមិបល្ល័ង្គជ្រៃ ប៉ះពាល់លំនៅឋានចំនួន ០៦ខ្នង(ធ្ងន់ធ្ងរ) ខូចស័ង្កសី ១៧០សន្លឹក ក្នុងនោះក៏បណ្តាលឲ្យក្មេងប្រុស ០១នាក់ អាយុ ០៥ឆ្នាំ បានស្លាប់ខណៈបញ្ជូនមកមន្ទីរពេទ្យ ដោយមូលហេតុ ផ្ទះរលំសង្កត់ផងដែរ៕




