ភ្នំពេញ៖ ប្ដីប្រពន្ធ ២នាក់ បានលួចធ្វើដំណើរ តាមមធ្យោបាយម៉ូតូមកស្រុកកំណើត ដោយមិនគិតពីហានិភ័យ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ថែមទាំងផ្គើនជាមួយបម្រាម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលហាមឃាត់មិនឲ្យធ្វើ ដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ។
មានប្ដីប្រពន្ធ ២នាក់ ១.ឈ្មោះ ទឹម សុខអុីម ភេទស្រី អាយុ២៤ឆ្នាំ (០៩៦ ៦២៥៦៧១០) ។ ២.ឈ្មោះ ថា ធី ភេទប្រុស អាយុ២៣ឆ្នាំ (០៩៧ ៥៩១៣៧៣៧) ទាំងពីរនាក់មានស្រុកកំណើតនៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បានមកពីភ្នំពេញកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៩៖០០នាទីដោយមធ្យោបាយម៉ូតូ ។
បច្ចុប្បន្ន ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យបង្អែកស្រុកចំការលើ បានទៅយកនិងបញ្ចូនទៅធ្វើចត្ដាឡីស័ក នៅទីរួមខេត្តកំពង់ចាម ។ ដោយមូលហេតុឈ្មោះខាងលើ ទើបមកពីចំណុចរោងចក្រឈ្មោះ ឌីឡាក់ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំនែកអ្នកពាក់ព័ន្ធ និងបុគ្គលប្តីប្រពន្ធខាងលើ៖ ១.ឈ្មោះ សៀវ អ៊ួន ភេទស្រី អាយុ៦០ឆ្នាំ, ២.ឈ្មោះ ទឹម ទី ភេទប្រុស អាយុ៦៣ឆ្នាំ, ៣.ឈ្មោះ លែម លី ភេទស្រី អាយុ៤៥ឆ្នាំ, ៤.ឈ្មោះ ម៉ូន ម៉េត ភេទប្រុស អាយុ១៩ឆ្នាំ ទាំង ៤នាក់ នៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ៕