ជូនដំណឹង! អ្នកធ្លាប់ទៅមន្ទីរពហុព្យាបាល​ និងសម្ភពសំពៅមាស បើមានអាការៈសង្ស័យ ប្រញាប់ទៅពិនិត្យសំណាក

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ បានអោយដឹងថា មានវិជ្ជមានកូវីដ១៩ម្នាក់បានទៅ ទទួលសេវាមន្ទីរពហុព្យាបាល​ និងសម្ភព សំពៅមាស​ (Sampeo Meas Polyclinic and Maternity)​ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ134, ផ្លូវលេខ 143, សង្កាត់បឹងកេងកង៣, ខណ្ឌចំការមន ។

អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋណា មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ ​វិទ្យាល័យ​បាក់ទូក​វិទ្យាល័យ​បឹងត្របែក​មណ្ឌលសុខភាពចាក់អង្រែក្រោម​មន្ទីរ​ពេទ្យខ្មែរ-សូវៀត​សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕