Home សង្គម យី! ឡើងទៅឱបថើប គេស្រួលៗ ម្ល៉េះលោកព្រះ

យី! ឡើងទៅឱបថើប គេស្រួលៗ ម្ល៉េះលោកព្រះ

0

ភ្នំពេញ ៖  បុរសម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួន ពាក់ព័ន្ធករណីប្រទូសកេរខ្មាស់លើស្រ្តីម្នាក់ នៅភូមិឆកពោធិ៍ ឃុំឈើទាល ស្រុកបាណន់  កាលពីថ្ងៃទី១០  ខែមេសា ។

ប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យបានចូលក្នុងមុង ចាប់អោបថើប ជនរងគ្រោះ តែត្រូវបាននាងរើបំរះរត់ ទៅហៅគេអោយ មកជួយទាន់ពេល។

តាមការរាយការណ៍ ពីសមត្ថកិច្ចបានអោយដឹងថា  ជនសង្ស័យឈ្មោះ ហេង ថាន់ ហៅ ក្រិម ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឆកពោធិ៍ ឃុំឈើទាល ស្រុកបាណន់ បានឡើងទៅផ្ទះរបស់នារីរងគ្រោះឈ្មោះ ផាន់ សុគន្ធា ហៅ  ធា ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា ធ្វេីសកម្មភាពអោបថើបនាងនៅក្នុងមុង។

ក្រោយកើតហេតុ អនុវត្តតាមយោបល់ណែនាំ របស់ឯកឧត្តមព្រះរាជអាជ្ញា គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត  សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ។

បច្ចុប្បន្ន  សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត  ដេីម្បីចាត់ការប ន្តតាមនីតិវិធី៕

Previous articleក្ដៅៗ! រហូតដល់ពេលនេះ មានអ្នកជំងឺកូវីដ១៩ជាង ៣០នាក់ទៀត មិនទាន់រកឃើញ
Next articleជូនដំណឹង! អ្នកធ្លាប់ទៅមន្ទីរពហុព្យាបាល​ និងសម្ភពសំពៅមាស បើមានអាការៈសង្ស័យ ប្រញាប់ទៅពិនិត្យសំណាក