ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១០ មេសា បានអោយដឹងថា ក្រុមគ្រូពេទ្យ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើទារក២នាក់ ក្នុងនោះម្នាក់អាយុ៣ខែ ម្នាក់ទៀតអាយុ៨ខែ និងលោកយាយពីរនាក់ដែលម្នាក់មានអាយុ៨៨ ឆ្នាំ និងម្នាក់ទៀតអាយុ៨០ឆ្នាំ នៅទំនប់រលក ។
តាមរយៈហ្វេសប៊ុកផេក របស់លោក គួច ចំរើន បានសរសេរយ៉ាងដូចច្នេះថា «កូវីដពិតជាគ្មានមេត្តាគ្មានរេីសអាយុឡេីយសូមបីទារកអាយុ៣ខែ៨ខែលោកយាយអាយុ៨៨ ឆ្នាំ៨០ឆ្នាំ នៅទំនប់រលក ក៍មិនលេីកលែងដែរ។ ពួកគាត់កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្ត សូមជូនពរអោយពួកគាត់ឆាប់ជាសះស្បេីយ ។ ជម្រេីសល្អបំផុត គឺអនុវត្តន៍តាមវិធានការណ៍ ដែលបានណែនាំ ដែលបានកំណត់ ពិសេស ៣កុំ ៣ការពារ ហេីយត្រូវតែជឿថា កូវីដ នៅជុំវិញយេីងគ្រប់ពេល គ្រប់ទីកន្លែង»៕



