ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ វេចមិញ (ក្រោយសួនឧស្សាហកម្ម #កាណាឌីយ៉ា) ផ្លូវបេតុង ភូមិ ត្រពាំងថ្លឹង ២ សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយទៀតថានៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២១ អ្នក #ជំងឺកូវីដ១៩ បានទៅដើរផ្សារខាងលើនេះ។
សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។


