ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជួយបង់ថ្លៃទឹក ថ្លៃភ្លើងដល់គ្រួសារស្លាប់ដោយកូវីដ១៩ចំនួន ៥ខែ គ្រួសារមានអ្នកឆ្លងជួយបង់ ៣ខែ និងអ្នកកំពុងធ្វើចត្តាឡីស័ក ២ខែ ។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា នាពញរឹថ្ងៃទី១០ មេសានេះ សម្ដេចតេជោ បានថ្លែងថា គ្រួសារសពអ្នកជំងឺកូវីដ រដ្ឋបង់ជំនួសថ្លៃទឹកភ្លើង ៥ខែ និង ៣ខែ សម្រាប់គ្រួសារដែលមានសមាជិកឆ្លងកូវីដ-១៩ ។ ដោយឡែកសម្រាប់គ្រួសារកំពុងចត្តាឡីស័កតំបន់ Lockdown រដ្ឋជូន ៣០ម៉ឺនរៀល និងថ្លៃទឹកភ្លើង ២ខែ បូករួមទាំងអាហារមួយចំនួនថែមទៀតផងដែរ ៕