ភ្នំពេញ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានអោយដឹងថា នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ អ្នកវិជ្ជមាន មេរោគកូវីដ១៩ ចំនួន៥នាក់ថ្មីទៀត សុទ្ធសឹងជាអាជីវករផ្សារអូឬស្សី។
តាមរយៈហ្វេសប៊ុករបស់លោកអភិបាលខណ្ឌឬស្សីកែវ បានបញ្ចាក់ថា នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ០០ នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៥ នាក់ រួមមាន ៖
១/ ស្ត្រី អាយុ ៣១ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ ០៨៥៥C ផ្លូវបេតុង (ច្រកផ្លូវចូលអតីតតារាងបាល់ទាត់ហ្វូតាបា) ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ត្រីងៀតនៅផ្សារអូរប្ញស្សី)។
២/ បុរស អាយុ ៣១ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ ០៨៥៥C ផ្លូវបេតុង (ច្រកផ្លូវចូលអតីតតារាងបាល់ទាត់ហ្វូតាបា) ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ត្រីងៀតនៅផ្សារអូរប្ញស្សី)។
៣/ ស្ត្រី អាយុ ២៦ ឆ្នាំ មានទីលំនៅ នៅបុរីមង្គលភ្នំពេញ ផ្ទះលេខ AC ៣១ ផ្លូវB1 ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
៤/ បុរស អាយុ ៥៣ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ៣៨ ផ្លូវ៩០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ឥវ៉ាន់សែនព្រេននៅផ្សារអូរប្ញស្សី)។
៥/ បុរស អាយុ ៤១ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ២៧៣A ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ប្រពន្ធរបស់គាត់ជាអ្នកលក់បន្លែនៅផ្សារអូរប្ញស្សី)។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខណ្ឌឬស្សីកែវ ក៏បានអំពាំវនាវសូមអោយ បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ៕