ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរ និងអ្នកដើរផ្សារនៅផ្សារទំនប់ ស្ថិតនៅផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវមេត្តាពាក់ម៉ាស់ រក្សាគម្លាត ខណៈមានអ្នកជំងឺកូវីដ១៩ បានដើរចូលខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងទៀតថា អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ ខាងលើនេះ ស្ទើរតែរាល់ថ្ងៃ ប្រសិនបើអ្នកបានទៅទីតាំង ខាងលើនេះ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូកវិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោមមន្ទីរពេទ្យខ្មែរ-សូវៀតសាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕


