ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានអោយដឹងថា កម្មករបម្រើការងារ នៅក្នុងរោងចក្រ ឌីនហាន ចំនួន៥០នាក់ បានឆ្លងជំងឺកូវីដ១៩។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់ លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានសរសេរយ៉ាងដូច្នេះថា «អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺកម្មកររោងចក្រ ឌីនហាន ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ គិតមកដល់ម៉ោងនេះគឺរកឃើញ អ្នកវិជ្ជមាន៥០នាក់ហើយ ខណៈដែលរោងចក្រនេះមានកម្មករសរុប ២៥៦២នាក់» ។


