ភ្នំពេញ៖ នៅវេលាម៉ោង២០និង៥៦នាទីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពី គណៈបញ្ជាការ ឯកភាពខណ្ឌទួលគោក បានចុះមកយកអ្នកជំងឺ០១ នាក់ ភេទស្រី នៅចំណុចផ្ទះលេខ១០A ផ្លូវ៥២៨ ភូមិ៧ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ១៩ ។
អ្នកជំងឺឈ្មោ គឹម ផាន់ណា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនរោងចក្រ ម៉េង អៀង ស្នាក់នៅទីតាំងខាងលើ។
ចំពោះទីតាំង គណៈបញ្ជាការឯក សម្រេចអោយបិទហាមចេញចូល ធ្វើចត្តាឡីនៅនឹងទី តាំងរងចាំក្រុមសុខាភិបាល ចុះមកយក សំណាក៕


