ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី៧ ខែមេសាឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទី នៅចំណុចក្រុមទី១ ផ្ទះលេខ២០ ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបងមានករណីឃាតកម្ម (កូនវាយសម្លាប់ឪពុកបង្កើត)មួយបានកេីតឡេីង ដែលករណីនេះបង្កឱ្យមាន ការភ្ញាក់ផ្អេីលពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកេីតហេតុខាងលើ ដោយជនបង្កជាកូនបង្កេីតរបស់គាត់ឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ២៧ឆ្នាំបានធ្វើសកម្មភាពយកដែកស្បែង វាយឪពុកបង្កើតខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចកើតហេតុ ។

អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសាតគឹមសានស្នងការនគរបាលខេត្តបាត់ដំបង រួមទាំងយោបល់លោកវរសេនីយ៍ឯកលឹមពុទ្ធីឡាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តមគឺ ប៊ុណ្ណារ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងលោកវរសេនីយ៍ឯកសុខ សារិនអធិការនគរបាលស្រុកបវេលបានធ្វេីការឃាត់ខ្លួន ជនសង័្សយខាងលេី មកកាន់អធិការដ្ឋានធ្វេីការស្រាវជ្រាវ ។
នៅទីបំផុតជនសង័្សយ បានឆ្លេីយតាមបែបរវេីរវាយថា ការវាយសម្លាប់ឪពុករបស់ខ្លួនបែបនេះដោយសារតែឪពុកខ្លួនមានគ្រូកាន់ហេីយមានបំណងសម្លាប់រូបគេទេីបគេវាយសម្លាប់ឪពុកនេះជាមុន។ នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយ មកកាន់ស្នងការដ្ឋានដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
