រឿងសន្តិសុខបាញ់យុវជនម្នាក់ស្លាប់! ឧត្ដមសេនីយម្នាក់ ចោទសួរថា តើមាត្រា៣៣ នៃក្រមព្រហ្មទណ្ឌអាចជួយសង្គ្រោះខ្មាន់កាំភ្លើង ឲ្យរួចផុតពីបទចោទបានដែឬទេ?

0

ភ្នំពេញ៖ រឿងសន្តិសុខ បាញ់យុវជនម្នាក់ស្លាប់ កាលពីយប់មិញ ក្រោយយុវជននោះយកកាំបិតដេញចាក់ ត្រូវបានលោកឧត្ដមសេនីយ៍ ទី ចំរើនកុសល ចោទជាសំណួរថា តើមាត្រា៣៣ នៃក្រមព្រហ្មទណ្ឌអាចជួយសង្គ្រោះខ្មាន់កាំភ្លើង ឲ្យរួចផុតពីបទចោទបានដែឬទេ?

ក្នុងមាត្រា៣៣ «ការការពារដោយស្របច្បាប់» ចែងថា
បុគ្គលណាដែលប្រព្រឹត្តបទល្មើស ក្នុងសភាពការពារស្របច្បាប់ មិនទទួលខុសត្រូវព្រហ្មទណ្ឌ ទេ ។
ការការពារដោយស្របច្បាប់ ត្រូវមានលក្ខខណ្ឌ ដូចខាងក្រោមនេះ៖
-បទល្មើស ត្រូវចាត់ទុកថា ត្រឹមត្រូវ ដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃ ឬ ការពារទ្រព្យសម្បត្តិប្រឈមមុខ នឹងការឈ្លានពានមួយ ដែលមិនត្រឹមត្រូវ
-បទល្មើស និង ការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង
-គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ នឹង ទម្ងន់នៃការឈ្លានពាន ។

សវតារឿងសន្តិសុខបាញ់យុវជនម្នាក់ស្លាប់៖

ឃើញឈ្លោះគ្នា សន្តិសុខក៏ទៅដេញចេញ ស្រាប់តែយុវជនម្នាក់ស្ទុះមកចាក់ តែត្រូវសន្តិសុខបាញ់ស្លាប់ម្នាក់

ភ្នំពេញ៖ សន្តិសុខបានដេញបុរស២នាក់ ដែលរត់វ៉ៃតប់គ្នា ចេញពីមុខកន្លែងធ្វើការ តែបុរសម្នាក បែរយកកាំបិត ប៉ុនប៉ងមកចាក់ តែត្រូវសន្តិសុខបាញ់ស្លាប់ម្នាក់។ ហេតុការណ៍ផ្ទុះអាវុធ មួយបាន បង្ក ភ្ញាក់ផ្អើលនៅត្រង់ចំណុច ក្រោមស្ពានអាកាស ផ្សារដីហ៊ុយ ទាល់មុខធនាគារABA តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខកាលពីវេលាម៉ោង៩យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។ កម្លាំងសមត្ថកិច្ច បានចុះទៅកន្លែងកើតហេតុ និងឃាត់ជនដៃដល់ ដែលជាម្ចាស់អាវុធ យកមកកាន់អធិការដ្ឋានដើម្បីសួរនាំ ។

ចំណែកឯជនរងគ្រោះ ដែលស្លាប់មិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ មានវ័យជាង២០ ឆ្នាំស្លៀកខោជើងវែង ពណ៌ខ្មៅដោះអាវនិងកាន់កាំបិតចុងស្រួចមួយ។

អ្នកឃើញហេតុការណ៍ បានឱ្យដឹងថាមុនពេលកើតហេតុ ភាគីដែលស្លាប់មានគ្នា២នាក់ បានមកឈ្លោះប្រកែកគ្នា នៅមុខធនាគារអេប៊ីអេ ក្រោមស្ពានអាកាសផ្សារដីហ៊ុយ។ ពេលកំពុងឈ្លោះប្រកែកគ្នា ក៏មានសន្តិសុខ ដែលយាម នៅទីនោះ ក៏បានដេញកុំឱ្យឈ្នោះគ្នា នៅមុខធនាគារ ក្រោយមកជនទាំងពីរនាក់ នោះទៅបាត់ទៅ។

បុរសដដែលបានបន្តថា ស្រាប់តែមួយសន្ទុះ ក្រោយមកជនម្នាក់ ក្នុងចំណោម២នាក់ បានត្រឡប់មកវិញ ដោយមានកាន់កាំបិត ចុងស្រួចមកផង។ ជននោះបានមកឈ្លោះ ជាមួយនឹងសន្តិសុខ ដែលកំពុងយាមធនាគារ ម្ដងទៀត ពេលកំពុងតែឈ្លោះគ្នា បុរសដែលកាន់កាំបិតនោះ បានស្ទុះរត់ទៅចាក់ ទៅលើកម្លាំងសន្តិសុខ ដែលយាមធនាគារ ទើបកម្លាំងសន្តិសុខនោះ បានដកកាំភ្លើងបាញ់ចំនួន៣ គ្រាប់បណ្ដាលឱ្យស្លាប់ នៅនឹងកន្លែងតែម្ដង។

ដោយឡែក តាមប្រភពផ្សេងទៀត បានដឹងថាជន បង្កដែលជាអ្នក ប្រើប្រាស់អាវុធនេះ គឺជាកម្លាំងប៉ូលិស នៅអង្គភាពតម្រួតបទបញ្ជា។ តែទោះជាយ៉ាងណា យើងមិនទាន់មានប្រភពច្បាស់ការណ៍ ណាបញ្ជាក់នៅឡើយទេ៕