ញាក់សាច់! រដ្ឋលេខាធិការក្រសួងព័ត៌មានម្នាក់ វ័យ៧៧ឆ្នាំ ឆ្លងកូវីដ

0

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ម៉ៅ អាយុទ្ធ អាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានឆ្លងកូវីដ១៩ និងបានចូលសម្រាក នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរ និងមន្រ្តីសុខាភិបាល សូមអំពាវនាវដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយលោក ម៉ៅ អាយុទ្ធ សូមទៅយកសំណាក ដើម្បីស្វែងរកជំងឺកូវីដ១៩ ។

ទាក់ទិនករណីនេះបើតាមការបញ្ជាក់របស់លោក ហុឹម សុទិត្យា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា តាមព័ត៌មានពីមន្ទីរពេទ្យមក លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលឆ្លងវីរុសកូវីដ-១៩ នៅពេលនេះ បានធូរស្រាលជាងមុន ហើយឥឡូវគ្រូពេទ្យបានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាន់ មកឲ្យសម្រាកនៅបន្ទប់ព្យាបាលធម្មតាវិញ ៕