ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌស្រុកសំបូរ បានចាប់ខ្លួនយុវជន២នាក់ ពីបទហិង្សាដោយចេតនា បន្ទាប់ពីពួកគេទាំង២ ប្រដាប់ដោយស្នប់សប់កង់ បានព្រួតវាយទៅលជនរងគ្រោះ បណ្តាលឲ្យមានរបួសធ្ងន់ ក្រោយកើតជម្លោះឈ្លោះ គ្នាពេលលេងបាល់ទះក្នុងភូមិ។
ជនទាំង២នាក់មាន១.ឈ្មោះ មាស សុខា អាយុ២៥ឆ្នាំ ទី២.ឈ្មោះ ងួន សុភ័ក្រ្ត អាយុ២២ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ និងត្រូវបាននគរបាលស្រុកសំបូរ ចាប់ខ្លួនបានភ្លាមៗ កាលពីរសៀលថ្ងៃទី៤ ខែមីនា៕


