ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានី នៃរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានចុះយកអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត ដែលសុទ្ធតែជាអាជីរករលក់ដូរ នៅក្នុងផ្សារអូឬស្សី ។
ចំពោះទីតាំង និង អ្នកជំងឺកូវីដ១៩ថ្មីរូមមាន៖
ទីតាំងទី១ នៅចំណុចផ្ទះលេខ១៨A2 ផ្លូវ២២០z សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក មានចំនួន ០២នាក់៖
១- ឈ្មោះ អួន រស្មី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូឬស្សី ។
២-ឈ្មោះ ចេង សុភ័ស ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរលក់នៅផ្សារអូឬស្សី ។
ទីតាំងទី២ នៅចំណុចទីតាំងផ្ទះលេខ១៩Az ផ្លូវ២២៦z ភូមិ១៣ សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក មានចំនួន ០១នាក់ ឈ្មោះ អ៊ាង ប៊ុនអែង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូឬស្សី ។
ចំពោះទីតាំងទាំង២ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក សម្រេចអោយបិទទីតាំងនេះជាបណ្ដោះអាសន្ន ដើម្បីធ្វើចត្តាឡីស័ក និងរង់ចាំក្រុមគ្រូពេទ្យចុះមកយកសំណាក ។
៣-ទីតាំងផ្ទះលេខ១៩Az ផ្លូវ២២៦z ភូមិ១៣ សង្កាត់ផ្សាដើមគរ ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ* ។
*ទីតាំងថ្មី*
( UTM= X 489740 ; Y 1277805)
*អ្នកជំងឺឈ្មោះ*÷
1-អ៊ាង ប៊ុនអែង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូឬស្សី ។
+ក្រុមគ្រូពេទ្យត្រលប់ទៅវិញនៅម៉ោង២២និង
១៨នាទីថ្ងៃដដែល។
+ចំពោះទីតាំង គណៈបញ្ជាការឯក សម្រេច
អោយបិទហាមចេញចូល ធ្វើចត្តាឡីនៅនឹងទី
តាំងចំនួន០៥នាក់ ស្រី០៤នាក់រងចាំក្រុមសុខាភិបាលចុះមកយកសំណាក៕





