លោកស្រី ឱ វណ្ណឌីន៖ បញ្ហាក្រពះសំខាន់ហេីយ តែបញ្ហាសួតយេីង ក៏សំខាន់ណាស់ដែរ

0

ភ្នំពេញ៖ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោកស្រីឱ វណ្ណឌីន បានលើកឡើងថា បញ្ហាក្រពះសំ ខាន់ហេីយ តែបញ្ហាសួតយេីងក៏សំខាន់ណាស់ដែរសិនបេីមានការវ៉ៃលុកពីវីរុសកូវីដ-១៩ បញ្ហាសួតនឹងត្រូវត្រដរខ្យល់ រកខ្យល់ដកមិនខាន ហេីយនឹងស្លាប់លឿនណាស់ ។

តាមរយៈសារ នៅក្នុងបណ្ដាញទំនាក់ទំនង តេលេក្រាម លោកស្រីអ្នកនាំពាក្យ បានបញ្ជាក់ថា «បញ្ហាក្រពះសំខាន់ហេីយ តែបញ្ហាសួតយេីងក៏សំខាន់ណាស់ដែរ ប្រសិនបេីមានការវ៉ៃលុកពីវីរុសកូវីដ-១៩ បញ្ហាសួតនឹងត្រូវត្រដរខ្យល់ រកខ្យល់ដកមិនខាន ហេីយនឹងស្លាប់លឿនណាស់ ។ សុំកុំភ្លេច ទាំងសួត ទាំងក្រពះ ត្រូវតែរែកពន់ដោះស្រាយជាមួយគ្នា ដោយមិនត្រូវភ្លេច ៣ការពារនិង៣កុំ និងប្រសិនបេីមិនចាំបាច់ទេនោះ សុំនៅផ្ទះ ដែលមានសុវត្ថិភាពល្អជាងចេញក្រៅផ្ទះ»៕