ហួសចិត្ត! ស្រ្តីមានផ្ទៃពោះជិត៧ខែ ត្រូវម៉ូតូឌុបទម្លាក់ចោល ហើយប្ដីមិនហ៊ានមកទទួលទៀត ខ្លាចប៉ូលិសចាប់

0

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី៣ មេសា មានករណីស្រ្តីផ្ទៃពោះជិត៧ខែ ត្រូវអ្នករត់ម៉ូតូឌុបទម្លាក់ចោល ដោយសារខ្លាចប៉ូលិសចាប់ម៉ូតូក្នុងពេលអនុវត្តវិធានការរដ្ឋបាល។ អ្វីដែលកាន់តែហួសចិត្តទៀតនោះ ប្ដីរបស់ស្រ្តីមានផ្ទៃពោះខាងលើទៀតសោតក៏មិិនហ៊ានមកទទួលប្រពន្ធទេខ្លាចប៉ូលិសចាប់ម៉ូតូដែរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហួរ ហួត នាយករដ្ឋបាលសាលាខណ្ឌទួលគោក បានឲ្យដឹងថា«រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។ក្នុងពេលកំពង់អនុវត្តវិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី០៣.០៤.២០២១នេះ បងស្រីម្នាក់នេះមានផ្ទៃពោះជិត៧ខែបានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទំលាក់ចោលដោយខ្លាចកំលាំងចាប់ម៉ូតូ។មកដល់គោលដៅត្រួតពិនិត្យខ្ញុំបានណែនាំសម្របសម្រួលអោយប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។

ចង់សួរថា៖ តើលោកប្តីខ្លាចប៉ូលីសពេករហូតទុកអោយប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ?? កំលាំងគណះបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ។ដូចនេះខ្ញុំក៏បានសម្របសម្រួលអោយមានការដឹកជញ្ជូនបងស្រីទៅផ្ទះដោយ Passapp តែម្តង»៕