ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី៤ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៤៤នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៤៣នាក់និងអ្នកដំណើរពីបរទេស ០១នាក់ចំណែកអ្នកជាសះស្បើយមានចំនួន៦៨នាក់។
សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប២៦៨៩ នាក់
,អ្នកជាសះស្បើយ ១៦៥៣ នាក់,អ្នកកំពុងព្យាបាល= ១០១២ នាក់និងអ្នកស្លាប់១៩ នាក់៕