ភ្នំពេញ៖ មុខសញ្ញាមានជំនាញ ខាងបន្លំដោះយកខ្សែក តាមផ្សារ ត្រូវបានឃាត់ខ្លួន ក្នុងពេលកំពុងធ្វេីសកម្មភាពនៅស្រុកថ្មគោល។
យោងតាមស្នងការនរគបាលខេត្តបាត់ដំបង បានអោយដឹងថា ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្សារជ្រោយម្ទេស ក្នុងក្រុមទី១៦ ភូមិជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល មានករណីបន្លំលួច(ខ្សែក)មួយ កើតឡើងបង្ក ដោយជនសង្ស័យចំនួន០២នាក់ បានធ្វេីសកម្មភាព បន្លំលួចដោះខ្សែក ០១ខ្សែ របស់ជនរងគ្រោះ ឈ្មោះធឿន រ៉ន ភេទស្រីអាយុ៥៦ឆ្នាំ រស់នៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយយកបានខ្សែកច្រវ៉ាក់ឆាបចំនួន០១ខ្សែធ្វើពីលោ ហះធាតុពណ៌លឿងទម្ងន់០៣ជី។
ក្នុងពេលធ្វេីសកម្មភាព ត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ឯក ផង់ សុភាពជាអធិការនគរបាលស្រុក រួមនិងមហាជននៅទីនោះឃេីញទាន់បានធ្វេីការឃាត់ខ្លួន ជនសង័្សនិងដកហូតបានវត្ថុតាងភ្លាមដែរ។
ជនសង័្សយទាំងពីរនាក់គឺ៖
១-ឈ្មោះ កែវ សែត ភេទស្រីអាយុ៦០ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ឈ្មោះ យាន សឿម ភេទស្រីអាយុ២៨ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាល បានបញ្ជាក់ថា អនុវត្តតាមមតិណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការ នគរបាលព្រហ្មទ័ណ្ឌ ជនសង័្សយទាំងពីរនាក់បាន រៀបចំបញ្ជូន មកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តតាមផ្លូវច្បាប់ រីឯវត្ថុតាងបានប្រគល់ ជូលជនរងគ្រោះវិញ ៕