ភ្នំពេញ៖ អាជ្ញាធរមីន កម្ពុជា បានអោយដឹថានៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះ នៅភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំណុចបឹងអាជៀង ខេត្តប៉ៃលិន មានករណីផ្ទុះមីនតោន បណ្តាលអោយអ្នកបើកត្រាកទ័រ ឈ្មោះា ប៊ន សាមុត ភេទប្រុស អាយុ២៦ ឆ្នាំ រងបួស ខណះពេលភ្ជួរដីចម្ការ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។


