ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា មានឡានទំនើបថ្លៃៗជិះហើយ តែម្ចាស់គ្មានដឹងខ្យល់អី បើកមកចតលើសួនស្មៅ ធ្វើព្រងើយដូចគ្មានរឿងអ្វីកើតឡើង ។

ទាក់ទិនបញ្ហានេះលោកអភិបាលខេត្ត បានចោទជាសំណួរទៅកាន់ប្រិយមិត្តថា តេីនេះជាអំពេីបែបណាសង្ហាឈ្លេីយថោកទាបឬល្ងង់ខ្លៅ?

លោកអភិបាលខេត្ត បានបញ្ជាក់តាមហ្វេសប៊ុក មុននេះបន្តិចថា «មានឡានប្រេីហេីយបេីកមកចតលេីសួនស្មៅយ៉ាងស្អាត។ ប្រិយមិត្តតេីនេះជាអំពេីបែបណា សង្ហាឈ្លេីយថោកទាបឬល្ងង់ខ្លៅ? កុំភ្លេចយកលុយមកបង់ថ្លៃពិន័យផង ហេីយត្រូវរងចាំ មួយរយ:ពេលសមរម្យសិន» ៕
